ពិធីបិទវគ្គវិក្រឹត្យការគរុកោសល្យដល់គ្រូបង្គោលនៅតាមអង្គភាពជំនាញ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

នារសៀលថ្ងៃអង្គារ​ ៥រោច​ ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម អុិន ខេមរា រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គវិក្រឹត្យការគរុកោសល្យដល់គ្រូបង្គោលនៅតាមអង្គភាពជំនាញ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI)។

វគ្គវិក្រឹត្យការនេះ បានរៀបចំទ្បើងក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិការងារ និងវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានរយ:ពេល១០ថ្ងៃ​ ចាប់ពីថ្ងៃទី១៧-៣០​ ខែមករា​ឆ្នាំ២០២៤​ និងមានសិក្ខាកាមសរុបចំនួន​ ៦២នាក់​ ស្រី១៥នាក់​ ក្នុងគោលបំណងបំប៉នចំណេះដឹងបន្ថែមផ្នែកគរុកោសល្យដល់សិក្ខាកាមដែលជាគ្រូបង្គោលនៅតាមអង្គភាពជំនាញ​ ឱ្យយល់កាន់តែស៊ីជម្រៅអំពីវិធីសាស្រ្តក្នុងការបង្រៀន និងសីលវិធីក្នុងការផ្ទេរចំណេះដឹងប្រកបដោយទេពកោសល្យ​ ភាពប៉ិនប្រសប់​ និងវិជ្ជាជីវ:ច្បាស់លាស់។

វគ្គវិក្រឹត្យការបានផ្តោតសំខាន់លេីប្រធានបទចំនួន៥​ ដូចជា:​ (១)វិធីសាស្ត្របង្រៀន​ និងកិច្ចតែងការបង្រៀន​ (២)ការអភិវឌ្ឍកម្មវិធីសិក្សា​(៣)ការគ្រប់គ្រងការអប់រំ​ (៤)​ ការវាយតម្លៃការសិក្សា​ និង(៥)សីលធម៌វិជ្ជាជីវ:គ្រូបង្រៀន។ បន្ទាប់ពីនោះ សិក្ខាកាមបានធ្វេីតេស្តប្រឡងសមត្ថភាពអំពីការយល់ដឹង​លេីប្រធានបទទាំងអស់ដែលបានរៀនរយ:ពេល១០ថ្ងៃនេះ។

ក្នុងឱកាសនេះ​ ឯកឧត្តមរដ្ឋលេខាធិការ​ បានថ្លែងអំណរគុណ​ចំពោះ​ ឯកឧត្តមរដ្ឋមន្ត្រី​ ដែលតែងតែយកចិត្តទុកដាក់​និងគាំទ្រ​ដល់ការលេីកកម្ពស់សមត្ថភាពគ្រូបង្គោល​នៃវិទ្យាស្ថានជាតិការងារ ក៏ដូចជាមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវ: ដើម្បីបំពេញការងារកា
ន់តែល្អប្រសើរប្រកបដោយប្រសិទ្ធភាព និងបុរេសកម្ម។ ជាមួយគ្នានេះ​ ឯកឧត្តមបានផ្តល់អនុសាសន៍​ និងមានមតិផ្តាំផ្ញេីមួយចំនួនដល់សិក្ខាកាមដូចខាងក្រោម÷
១.យកចំណេះដឹងដែលទទួលបានពីវគ្គវិក្រឹត្យការនេះ​ ជាមូលដ្ឋានសម្រាប់យកទៅអនុវត្តក្នុងការផ្ទេរចំណេះដឹងបន្ត​ ឱ្យមានប្រសិទ្ធភាពប្រសេីរឡេីង​ មួយកម្រិតបន្ថែមទៀត
២.​ រៀបចំកម្មវិធីបណ្តុះបណ្តាល​ និងតាក់តែងមេរៀនទៅតាមជំនាញនៃអង្គភាពនីមួយៗ សម្រាប់ត្រៀមធ្វេីការបណ្តុះបណ្តាលនៅពេលខាងមុខស្របទៅតាមកម្មវិធីបណ្តុះបណ្តាលរបស់វិទ្យាស្ថានជាតិការងារ
៣.យកចិត្តទុកដាក់ក្នុងការអនុវត្តកាតព្វកិច្ច​ តួនាទីភារកិច្ច​ និងគោរពវិន័យឱ្យបានត្រឹមត្រូវ​ និងខ្ជាប់ខ្ជួន​ ប្រកបដោយចំណេះ​ ជំនាញ​ ឥរិយាបថ​ និងក្រមសីលធម៌វិជ្ជាជីវ:ជាគ្រូបង្គោល១រូប
៤.​ បន្តធ្វេីបច្ចុប្បន្នភាពចំណេះដឹង​ ចំណេះធ្វេីរបស់ខ្លួនជាប្រចាំ
៥.​ ខិតខំអភិវឌ្ឍន៍សមត្ថភាពផ្ទាល់ខ្លួន​ និងបំពេញការងារឱ្យបានល្អ​ ក្នុងនាមជាអ្នកកសាងធនធានមូលធនមនុស្ស​ក្នុងវិស័យការងារ ដេីម្បីចូលរួមចំណែកអភិវឌ្ឍន៍វិស័យការងារ​ សន្តិសុខសង្គម​ និងបណ្តុះបណ្តាលវិជ្ជាជីវ:​ ឱ្យកាន់តែរីកចម្រេីន។

វគ្គសិក្សានេះបានបញ្ចប់ដោយជោគជ័យជាមួយលទ្ធផលគួរជាទីមោទន:។