វិទ្យាស្ថានជាតិការងារ បានបន្តរៀបចំវគ្គបណ្តុះបណ្តាលស្តីពី លិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារដល់សហជីពមូលដ្ឋាន

477435332_630988726142287_1097986168419342390_n

នាព្រឹកថ្ងៃអាទិត្យ ២រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ វិទ្យាស្ថានជាតិការងារ បានបន្តរៀបចំវគ្គបណ្តុះបណ្តាលស្តីពី លិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារដល់សហជីពមូលដ្ឋាន នៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមអធិបតីភាព ឯកឧត្តម អុិន ខេមរា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ វគ្គបណ្តុះបណ្តាលនេះ រៀបចំទ្បើងក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងពាក់ព័ន្ធនឹងការអនុវត្តសេរីភាពអង្គការវិជ្ជាជីវៈឱ្យកាន់តែមានភាពចាស់ទុំ និងលើកកម្ពស់ចំណេះដឹងអំពីយន្តការនៃការដោះស្រាយវិវាទការងារ និងការធ្វើកូដកម្មស្របតាមនីតិវិធី ដើម្បីធ្វើឱ្យកាន់តែប្រសើរទ្បើងនូវសុខុដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ។