សេចក្តីជូនដំណឹង ស្ដីពី ការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រនីតិសាស្ត្រ(ឯកទេសនីតិការងារ) ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ ថ្នាក់សញ្ញាបត្រវិជ្ជាជីវៈ និងថ្នាក់វិញ្ញាបនបត្រវិជ្ជាជីវៈរយៈពេលខ្លី ពាក់ព័ន្ធនឹងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គម

480413168_633223502585476_7727503771866684792_n

វិទ្យាស្ថានជាតិការងារនៃក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ម្ចាស់សហគ្រាស គ្រឹះស្ថាន កម្មករនិយោជិត សិស្ស និស្សិត និងសាធារណជន ឱ្យបានជ្រាបថា វិទ្យាស្ថាននឹងបើកថ្នាក់បណ្តុះបណ្តាល៖

  1. ថ្នាក់បរិញ្ញាបត្រនីតិសាស្ត្រ (ឯកទេសនីតិការងារ)
  2. ថ្នាក់សញ្ញាបត្រជាន់ខ្ពស់
  3. ថ្នាក់សញ្ញាបត្រវិជ្ជាជីវៈ
  4. ថ្នាក់វិញ្ញាបនបត្រវិជ្ជាជីវៈរយៈពេលខ្លី
    ■ វិទ្យាស្ថានជាតិការងារនឹងចាប់ផ្តើមទទួលចុះឈ្មោះចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
    ■ កាលបរិច្ឆេទនៃវគ្គបណ្តុះបណ្តាលនីមួយៗនឹងចាប់ផ្តើមពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤តទៅ។
    វិទ្យាស្ថានជាតិការងារសូមស្វាគមន៍ លោក លោកស្រី ជាម្ចាស់សហគ្រាស គ្រឹះស្ថាន បុគ្គលទទួលបន្ទុកផ្នែករដ្ឋបាលនិងធនធានមនុស្ស កម្មករនិយោជិត អង្គការវិជ្ជាជីវៈ សិស្ស និស្សិត និងសាធារណជនទាំងអស់ដែលមានបំណងក្នុងការបង្កើនចំណេះដឹង ចំណេះធ្វើ សមត្ថភាពវិជ្ជាជីវៈ និងជំនាញច្បាស់លាស់ក្នុងការបំពេញការងារ។
    សូមទំនាក់ទំនងតាមលេខទូរស័ព្ទ៖
    ■ ០១២ ៣៨៨ ៨៣២
    ■ ០៩៩ ៣២២ ២៣៦
    ■ ០៧៧ ៨៦៨ ៣៨៨