ទំនាក់ទំនងវិជ្ជាជីវៈ
សញ្ញបត្រជាន់ខ្ពស់ឯកទេសទំនាក់ទំនងវិជ្ជាជីវៈ
១. គោលបំណង
ផ្ដល់នូវចំណេះដឹងស៊ីជម្រៅផ្នែកទ្រឹស្តី និងការអនុវត្តជាក់ស្តែងអំពីច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈរួមមាន៖ កិច្ចសន្យាការងារ លក្ខខណ្ឌទូទៅនៃការងារ លក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងារ ការចរចាជាសមូហភាព ទំនាក់ទំនងវិជ្ជាជីវៈ ការអនុវត្តរបបសន្ដិសុខសង្គម ការដោះស្រាយវិវាទការងារ យន្តការអធិការកិច្ចការងារ និងការប្រាស្រ័យទាក់ទងគ្នានៅកន្លែងធ្វើការ សំដៅលើកកម្ពស់សុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈនិងបរិយាកាសការងារល្អប្រសើរ។