វគ្គបណ្ដុះបណ្ដាលស្ដីពីនីតិវិធីក្នុងការដោះស្រាយវិវាទការងារ សម្រាប់រដ្ឋបាលរោងចក្រ
វិទ្យាស្ថានជាតិការងារ៖ នាថ្ងៃពុធ ៣រោច ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែកក្តដា ឆ្នាំ២០២៣ វិទ្យាស្ថានជាតិការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី នីតិវិធីនៃការដោះស្រាយវិវាទការងារ ក្រោមអធិបតីភាព ឯកឧត្តម អុិន ខេមរា រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជូនដល់រដ្ឋបាលរោងចក្រ សហគ្រាស ចំនួន ១២៥ នាក់។ វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់កម្មករនិយោជិតជារដ្ឋបាលរោងចក្រ សហគ្រាស ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ផលិតផលិតផលធ្វើដំណើរ និងកាបូប អំពីបទប្បញ្ញត្តិច្បាប់ និងនីតិវិធីក្នុងដោះស្រាយវិវាទការងារ សំដៅធ្វើឱ្យប្រសើរទ្បើងនូវសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅក្នុងរោងចក្រ សហគ្រាស។
រក្សាសិទ្ធដោយ៖ វិទ្យាស្ថានជាតិការងារ


















