ពិធីបេីកវគ្គវិក្រឹត្យការគរុកោសល្យដល់គ្រូបង្គោលនៅតាមអង្គភាពជំនាញ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

នារសៀលថ្ងៃពុធ ៧កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម អុិន ខេមរា រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតី ក្នុងពិធីបេីកវគ្គវិក្រឹត្យការគរុកោសល្យដល់គ្រូបង្គោលនៅតាមអង្គភាពជំនាញ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI)។

វគ្គវិក្រឹត្យការនេះ រៀបចំទ្បើងក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិការងារ និងវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានរយ:ពេល១០ថ្ងៃ​ ចាប់ពីថ្ងៃទី១៧-៣០​ ខែមករា​ឆ្នាំ២០២៤​ និងមានសិក្ខាកាមសរុបចំនួន​ ៦០នាក់​ ស្រី១៣នាក់​ ក្នុងគោលបំណងបំពាក់ចំណេះដឹងបន្ថែមផ្នែកគរុកោសល្យដល់សិក្ខាកាមដែលជាគ្រូបង្គោលនៅតាមអង្គភាពជំនាញ​ ឱ្យយល់កាន់តែស៊ីជម្រៅអំពីវិធីសាស្រ្តក្នុងការបង្រៀន និងសីលវិធីក្នុងការផ្ទេរចំណេះដឹងប្រកបដោយទេពកោសល្យ​ ភាពប៉ិនប្រសប់​ និងវិជ្ជាជីវ:ច្បាស់លាស់។

ក្នុងឱកាសនេះ​ ឯកឧត្តមរដ្ឋលេខាធិការ​ បានផ្តល់អនុសាសន៍​ និងមានមតិផ្តាំផ្ញេីមួយចំនួនដល់សិក្ខាកាមដូចខាងក្រោម÷
១. ឱ្យចូលរួមសិក្សាឱ្យបានទៀងទាត់​ គោរពវិន័យ​ និងយកចិត្តទុកដាក់ចាប់យកខ្លឹមសារគន្លឹះពីការបង្រៀនរបស់គ្រូឧទ្ទេស
២.ចូលរួមឱ្យបានផុលផុសតាមរយ:ការលេីកជាសំណួរ​ កិច្ចពិភាក្សា​ និងចែករំលែកចំណេះដឹង​ ដេីម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក
៣.​យកចំណេះដឹង​ និងបទពិសោធន៍ដែលទទួលបានពីវគ្គនេះទៅប្រេីប្រាស់​ និងពង្រីកការប្រេីប្រាស់ឱ្យចំគោលដៅ​
៤.បន្តអភិវឌ្ឍន៍សមត្ថភាព​ និងធ្វេីបច្ចុប្បន្នភាពចំណេះដឹងរបស់ខ្លួនជាប្រចាំ​។