ច្បាប់ការងារ
សញ្ញាបត្រជាន់ខ្ពស់ឯកទេសច្បាប់ការងារ
១. គោលបំណង
ផ្ដល់នូវចំណេះដឹងស៊ីជម្រៅផ្នែកទ្រឹស្តី និងការអនុវត្តជាក់ស្តែងអំពីច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមមាន៖ កិច្ចសន្យាការងារ លក្ខខណ្ឌទូទៅនៃការងារ លក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងារ ទំនាក់ទំនងវិជ្ជាជីវៈ ការអនុវត្តរបបសន្ដិសុខសង្គម ការដោះស្រាយវិវាទការងារ របបស្វ័យប្រកាសអធិការកិច្ចការងារ និងការគ្រប់គ្រងធនធានមនុស្សនៅតាមសហគ្រាស គ្រឹះស្ថាន សំដៅលើកកម្ពស់អនុលោមភាពតាមច្បាប់ និងបរិយាកាសការងារល្អប្រសើរ។