Latest News

    No blog post found.

សូមស្វាគមន៍មកកាន់វិទ្យាស្ថានជាតិការងារ

cs_promo_image_url
Video Tour

វិទ្យាស្ថានជាតិការងារ (វ.ជ.ក.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបង្កើតឡើងដោយអនុក្រឹត្យលេខ ១១១ អនក្រ.បក ចុះថ្ងៃទី ១ ខែសីហា ឆ្នាំ ២០១៩ គឺជាគ្រឹះស្ថានអប់រំឈានមុខមួយក្នុងការបណ្តុះបណ្តាលលើជំនាញ ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ សន្តិសុខសង្គម នឹងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាជំនាញទន់ ដើម្បីលើកកម្ពស់ចំណេះដឹង និងជំនាញពេញមួយជីវិតប្រកបដោយគុណភាព ប្រសិទ្ធភាព និងវិជ្ជាជីវៈ សំដៅបង្កើន ប្រសិទ្ធភាពការងារ និងធ្វើឱ្យប្រសើរឡើងនូវសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈនៅកន្លែងការងារ។ ជាមួយនេះ វ.ជ.ក. ក៏ដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ការប្រឹក្សាផ្នែកច្បាប់ពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនិងធ្វើការសិក្សាស្រាវជ្រាវជាអាទិ៍ទៅលើលក្ខខណ្ឌការងារ ទំនាក់ទំនងវិជ្ជាជីវៈ ផលិតភាព ការងារសុខភាពនិងសុវត្ថិភាពការងារ។ តាមរយៈគេហទំព័រនេះ យើងជឿជាក់ថា មន្ត្រីរាជការ និយោជក កម្មករនិយោជិត និងសាធារណជនអាចស្វែងរកព័ត៌មានអំពី វ.ជ.ក. វគ្គបណ្តុះបណ្តាល និងបទប្បញ្ញត្តិច្បាប់ពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខសង្គម នឹងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័ស។

ព្រឹត្តិការណ៍នាពេលខាងមុខ

ព័ត៌មាន

No blog post found.

ប្រតិទិន

121

សមាជិក

234

តាមដាន

112

សិក្ខាកាម

ដៃគូរសហការ