National Institute of Labour
  • ទំព័រដើម
  • ទំនាក់ទំនង
  • សកម្មភាពសង្គម
  • សំនួរ ចម្លើយ
  • English
  • Search
  • ទំព័រដើម
  • អំពីវិទ្យាស្ថាន
    • សាររបស់ថ្នាក់ដឹកនាំ
    • រចនាសម្ព័នស្ថាប័ន និង សមាជិក
    • ចក្ខុវិស័យ និងបេសកកម្ម
  • កម្មវិធីសិក្សា
    • បរិញ្ញាបត្រ
      • បរិញ្ញាបត្រនីតិសាស្រ្ដ (ឯកទេសនីតិការងារ)
      • បរិញ្ញាបត្រសេដ្ឋកិច្ចការងារ
    • សញ្ញាបត្រជាន់ខ្ពស់ឯកទេស
      • ច្បាប់ការងារ
      • ទំនាក់ទំនងវិជ្ជាជីវៈ
      • វគ្គសិក្សា៣
      • វគ្គសិក្សា៤
      • វគ្គសិក្សា៥
    • សញ្ញាបត្រវិជ្ជាជីវៈ
      • សញ្ញាបត្រវិជ្ជាជីវៈគ្រប់គ្រងធនធានមនុស្ស
      • សញ្ញាបត្រវិជ្ជាជីវៈទំនាក់ទំនងវិជ្ជាជីវៈនិងប្រសិទ្ធភាពការងារ 
      • វគ្គសិក្សា ១
      • វគ្គសិក្សា ២
      • វគ្គសិក្សា ៣
    • វិញ្ញាបនបត្រវិជ្ជាជីវៈ(វគ្គខ្លី)
    • ផ្សេងៗ
  • លិខិតបទដ្ឋានគតិយុត្ត
    • ក្របខណ្ឌគោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សេចក្តីណែនាំ
    • ផ្សេងៗ
  • សិក្សាស្រាវជ្រាវ និងបោះពុម្ភ
    • អត្ថបទស្រាវជ្រាវ
    • ការបោះពុម្ភ
    • ប្រឹក្សាយោបល់
    • បណ្ណាសារអេឡិចត្រូនិច
  • កិច្ចសហប្រតិបត្តិការ
    • ស្ថាប័ន ក្នុងស្រុក
    • ស្ថាប័ន ក្នុងតំបន់
    • ស្ថាប័ន អន្តរជាតិ
  • ព័ត៌មាន
  • ឱកាសការងារ

សាររបស់ថ្នាក់ដឹកនាំ

ឯកឧត្តម រដ្ឋមន្រ្ដី

ឯកឧត្តម រដ្ឋមន្រ្ដី

សូមស្វាគមន៍ចំពោះការចូលមកកាន់គេហទំព័ររបស់វិទ្យាស្ថានជាតិការងារ ដែលជាសេនាធិការឱ្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដ៏សំខាន់មួយ។ យើងខ្ញុំសង្ឃឹមជឿជាក់ថា គេហទំព័រនេះនឹងជាប្រភពព័ត៌មានដ៏សម្បូរបែបដល់សិស្ស និស្សិត កម្មករ និយោជិត និយោជក អង្គការវិជ្ជាជីវៈ អង្គការជាតិនិងអន្តរជាតិ និងសាធារណជនក្នុងការទទួលបាននូវព័ត៌មានអំពីលិខិតបទដ្ឋានគតិយុត្តជាតិនិងអន្តរជាតិ គោលនយោបាយនិងយុទ្ធសាស្ត្រ និងកម្មវិធីបណ្តុះបណ្តាលស្តីពីច្បាប់និងលិខិតបដ្ឋានគតិយុត្តក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីចូលរួមលើកកម្ពស់អនុលោមភាពតាមច្បាប់ លក្ខខណ្ឌការងារកាន់តែប្រសើរ និងខុសខដុមនីយកម្មនៃទំនងវិជ្ជាជីវៈ។

នាយក

នាយក

ស្វាគមន៍មកកាន់វិទ្យាស្ថានជាតិការងារ



 
វិទ្យាស្ថានជាតិការងារ (វ.ជ.ក) ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ១១១ អនក្រ.បក ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់វិទ្យាស្ថានជាតិការងារ ដើម្បីផ្ដល់ការបណ្ដុះបណ្ដាល ពង្រឹង និងលើកកម្ពស់ចំណេះដឹងពេញមួយជីវិតពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជូនដល់មន្រ្ដីរាជការ អង្គការវិជ្ជាជីវៈ កម្មករនិយោជិត និយោជក សិស្ស និស្សិត និងសាធារណជន ប្រកបដោយវិជ្ជាជីវៈ គុណភាព ប្រសិទ្ធភាព និងរក្សាភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ។
 
ក្នុងការបំពេញបេសកកម្មរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ វិទ្យាស្ថានជាតិការងារបានរៀបចំកម្មវិធីបណ្តុះបណ្តាលប្រកបដោយភាពបទបែន និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងក្នុងការបំពេញមុខងារ និងភារកិច្ចរបស់ភាគីពាក់ព័ន្ធ។​ ឆ្លងកាត់បទពិសោធន៍នាពេលកន្លងមក យើងបានផ្តល់ការអប់រំប្រកបដោយគុណភាព ដោយរួមបញ្ចូលទាំងទ្រឹស្តីនិងការអនុវត្ត និងវិធីសាស្ត្រជាច្រើនដូចជាការលើកកម្ពស់ស្វ័យសិក្សា ការពិភាក្សាក្រុម សកម្មភាពជាក្រុម និងសកម្មភាពនានាដើម្បីពង្រឹងសមត្ថភាពក្នុងការគិតស៊ីជម្រៅ និងសមត្ថភាពក្នុងការអង្កេតនិងសិក្សាស្រាវជ្រាវ។
 
សាស្រ្តាចារ្យ និងគ្រូរបស់យើង គឺសុទ្ធសឹងជាអ្នកអនុវត្តច្បាប់ និងជាអ្នកស្រាវជ្រាវដែលមានបទពិសោធន៍ក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលអាចផ្តល់ចំណេះដឹង និងចំណេះធ្វើពេញលេញដល់សិស្ស និសិ្សតប្រកបដោយប្រសិទ្ធិភាព។ សិស្ស និសិ្សតដែលទទួលបានការអប់រំនៅវិទ្យាស្ថានជាតិការងារ គឺមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហានានាពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខសង្គម​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសយល់ច្បាស់អំពីបទប្បញ្ញត្តិច្បាប់ក្នុងវិស័យការងារ សន្តិសុខសង្គម​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ចំណេះដឹងដែលទទួលបានពីការអប់រំនៅវិទ្យាស្ថានជាតិការងារ គឺពិតជាមានសារៈសំខាន់ក្នុងការរួមចំណែកលើកកម្ពស់អនុលោមភាពតាមច្បាប់ ជាពិសេសលើកកម្ពស់សុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅក្នុងសហគ្រាស គ្រឹះស្ថាន។
 
ជាមួយនឹងការខិតខំប្រឹងប្រែងក្នុងការផ្តល់ការអប់រំប្រកបដោយគុណភាព វិទ្យាស្ថានជាតិការងារបានបង្កើតកិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិ និងគ្រឹះស្ថានអប់រំថ្នាក់ជាតិ និងអន្តរជាតិក្នុងនោះរួមមានវិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា (CGTI) គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) និងវិទ្យាស្ថានជាតិការងារនៃសាធារណៈរដ្ឋបារាំងនៅទីក្រុងលីយ៉ុង។
 
ជាមួយនឹងកិច្ចសហប្រតិបត្តិការនិងកម្មវិធីអប់រំប្រកបដោយភាពច្នៃប្រឌិត និងស្របតាមតម្រូវការនៃទីផ្សារការងារ សិស្ស និសិ្សត នឹងទទួលបានឱកាសការងារកាន់ច្រើនប្រកបដោយសមត្ថភាព និងភាពធន់។
 
ប្រសិនបើចង់ទទួលបានឯកទេសមួយច្បាស់លាស់ជាពិសេសច្បាប់ការងារ សេដ្ឋកិច្ចការងារ ទំនាក់ទំនងវិជ្ជាជីវៈ និងលក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងារ ការដោះស្រាយវិវាទការងារ ការគ្រប់គ្រងធនធានមនុស្ស និងមុខជំនាញផ្សេងទៀត វិទ្យាស្ថានជាតិការងារ គឺជាជម្រើសមួយដែលអ្នកសិក្សាអាចបំពេញបំណងរបស់ខ្លួនបាន។

សិក្សាធិការ
  • វិជ្ជាជីវៈអធិការការងារ
  • វិជ្ជាជីវៈអាជ្ញាកណ្ដាល
  • សេដ្ឋកិច្ចការងារ
  • ទំនាក់ទំនងវិជ្ជាជីវៈ
  • ច្បាប់ការងារសម្រាប់រដ្ឋបាលសហគ្រាស គ្រឹះស្ថាន
ដៃគូរសហការ
  • ស្ថាប័ន ក្នុងស្រុក
  • ស្ថាប័ន ក្នុងតំបន់
  • ស្ថាប័ន អន្តរជាតិ
ប្រភពធនធាន
  • ថវិការរដ្ឋ
  • ដៃ​គូ​អភិវឌ្ឍន៍
  • ការបណ្ដុះបណ្ដាល
សមាជិក
Ministry of Labour and Vocational Training National Employment Agency National Social Security Fund

   រក្សាសិទ្ធិ © ២០២៣ ដោយ​​វិទ្យាស្ថានជាតិការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

Follow us