[wpdm_carousel category="90" items_per_page=6 template="link-template-bsthumnail" wrap=0 items_total=12]
ការពង្រឹងការអប់រំផ្សព្វផ្សាយ ស្រាវជ្រាវ និងប្រឹក្សាយោបល់លើការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យការងារ
- រៀបចំអត្ថបទខ្លីៗ អត្ថបទស្រាវជ្រាវនានា វីដេអូខ្លីៗ ចងក្រង បោះពុម្ភឯកសារច្បាប់ លិខិតបទដ្ឋានគតិយុត្ត គោលការណ៍ នីតិវិធី ចំណេះដឹង និងបទពិសោធន៍ថ្មីៗ សម្រាប់ផ្សព្វផ្សាយតាមគេហទំព័រ បណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយនានា
- រៀបចំផែនការសិក្សាស្រាវជ្រាវ ប្រធានបទ ចំណេះដឹង ការអនុវត្ត បទពិសោធន៍ និងឧត្តមានុវត្តន៍ពាក់ព័ន្ធនឹងវិស័យការងារ សម្រាប់សិក្ខាកាម អ្នកសិក្សា សាស្ត្រាចារ្យ គ្រូឧទ្ទេស មន្ត្រីអធិការការងារ ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធ
- សិក្សាស្រាវជ្រាវ និងផ្តល់អនុសាសន៍លើការធ្វើចំណាត់ថ្នាក់មុខរបរ និងការងារ ហានិភ័យការងារ លក្ខខណ្ឌការងារ ការដោះស្រាយវិវាទការងារ
- គ្រប់គ្រង និងអភិវឌ្ឍឯកសារសិក្សាស្រាវជ្រាវ និងសៀវភៅ ព្រមទាំងរៀបចំគ្រប់គ្រងបណ្ណាល័យរបស់វិទ្យាស្ថាន