បរិញ្ញាបត្រនីតិសាស្រ្ដ (ឯកទេសនីតិការងារ)
១. គោលបំណង
វិទ្យាស្ថានជាតិការងារផ្តល់ជូននូវកម្មវិធីសិក្សាបរិញ្ញាបត្រនីតិសាស្ត្រដោយផ្តោតសំខាន់លើនីតិការងារប្រកបដោយគុណភាព វិជ្ជាជីវៈ និងការទទួលស្គាល់ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងបច្ចុប្បន្ននិងអនាគត សម្រាប់សិស្ស និស្សិត។ កម្មវិធីសិក្សានេះរួមបញ្ចូលគ្នានូវចំណេះដឹងផ្នែកទ្រឹស្តី ការអនុវត្តជាក់ស្តែង និងឧត្តមានុវត្តន៍ថ្មីៗព្រមទាំងការសិក្សាប្រៀបធៀបនូវបណ្តាប្រទេសនានាក្នុងតំបន់និងសកលលោក ការអនុវត្តកិច្ចការសរសេរ ការស្រាវជ្រាវ និងការវិភាគដោះស្រាយបញ្ហាគតិយុត្តដើម្បីធានាថាសិស្សដែលបញ្ចប់ការសិក្សាពីវិទ្យាស្ថានជាតិការងារមានសមត្ថភាពវិជ្ជាជីវៈ ចំណេះដឹង ចំណេះធ្វើ និងជំនាញច្បាស់លាស់ក្នុងការស្វែងរកការងារធ្វើ។
២. ឱកាសការងារ
ក្រោយបញ្ចប់វគ្គសិក្សា សិស្ស និស្សិតអាចទទួលបាននូវឱកាសការងារជា៖
- ចៅក្រម ព្រះរាជអាជ្ញា
- មេធាវី
- សារការី
- អាជ្ញាសាលា
- អាជ្ញាកណ្ដាល
- ក្រឡាបញ្ជី
- មជ្ឈត្តករ
- មន្រ្តីនគរបាលយុត្តិធម៌
- មន្រ្តីរាជការ ថ្នាក់ដឹកនាំ នៅតាមបណ្តាក្រសួងស្ថាប័នផ្សេងៗ
- អ្នកពិគ្រោះយោបល់ផ្នែកច្បាប់
- អ្នកគ្រប់គ្រងរដ្ឋបាលនិងធនធានមនុស្ស នៅតាមបណ្តាស្ថាប័នរដ្ឋ និង សហគ្រាស គ្រឹះស្ថាន។
ព័ត៌មានបន្ថែមអំពីកម្មវិធីសិក្សា